ព័ត៌មានជាតិ

ចិន នឹងឈប់ផ្ដល់ជំនួយដល់គម្រោងថាមពលធ្យូងថ្មនៅក្រៅប្រទេស ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ

(ញូយ៉ក)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅថ្ងៃអង្គារសប្ដាហ៍នេះបានសន្យាថាប្រទេសរបស់លោកនឹងបញ្ឈប់ការផ្ដល់មូលនិធិដល់គម្រោងថាមពល ធ្យូងថ្មនានា នៅក្រៅប្រទេស ជាផ្នែកមួយនៃការចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

ថ្លែងនៅក្នុងវីដេអូមួយទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ លោក ស៊ី ជិនពីងបានបញ្ជាក់ថាដើម្បីសម្រេចគោលដៅ, វាទាមទារឱ្យមានការប្រឹងប្រែង ជាអតិបរមា ហើយចិននឹងបង្កើនការគាំទ្រដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍនានា ក្នុងការអភិវឌ្ឍថាមពលបៃតង និងពឹងផ្អែកទាបបំផុតលើថាមពលធ្យូងថ្ម តាមរយ: ការបញ្ឈប់ការផ្ដល់មូលនិធិសម្រាប់ការគម្រោងផលិតថាមពលធ្យូងថ្មថ្មីៗ នៅក្រៅប្រទេសតទៀត។

បើតាមលោក ស៊ី ជិនពីង ចិនក៏នឹងពន្លឿនផងដែរ នូវកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅអព្យាក្រឹត ឬហ្សេរ៉ូកាបោននៅត្រឹមឆ្នាំ២០៦០៕

ប្រភព៖​​​​​​ Reuters

មតិយោបល់