ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជនភៀសខ្លួនចំនួន ១.០០០ នាក់ ត្រូវបានជួយសង្គ្រោះនៅសមុទ្រមេឌីទែរ៉ាណេ

សហភាពអឺរ៉ុបៈ ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) បាននិយាយថា ជនភៀសខ្លួនប្រមាណជា ១.០០០ នាក់ មកពីជាតិសាសន៍ជាច្រើន ក្នុងនោះរួមទាំងក្រុមគ្រួសារ និងកុមារដែលពុំមានសាច់ញាតិ ត្រូវបានគេជួយសង្គ្រោះ នៅសមុទ្រមេឌីទែរ៉ាណេ ក្នុងកិច្ចសហាការប្រតិបត្ដិការ ជាមួយនឹងទីភ្នាក់ងារគ្រប់គ្រង ព្រំដែនសហភាពអឺរ៉ុប Frontex។ នេះបើយោងតាមរយៈ សារព័តមានចិស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី១៤ ខែឧសភាព ឆ្នាំ២០១៦។

នៅក្នុងប្រតិបត្តិការមួយនេះ ដែលបានអនុវត្តកាលពីថ្ងៃទី ១២ ខែឧសភា គឺមានមនុស្សចំនួន ៥០០នាក់ ដែលបានធ្វើដំណើរ នៅលើទូកនេសាទពីរ ចាកចេញជាច្រើនថ្ងៃ ពីប្រទេសអេហ្ស៊ីប ក្នុងគោលបំណង ដើម្បីការជួយសង្គ្រោះ ពួកគេចេញពីជ្រោយ Cape Passero ភាគអាគ្នេយ៍នៃតំបន់ Sicily នេះបើតាម លោក Stephane Dujarric អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ បានប្រាប់ នៅក្នុងសន្និសីទកាសែតមួយ។

លោក Dujarric បានបន្ថែមថា «ក្រៅពីទូកនេសាទទាំងពីរ បានឆ្លងពីប្រទេសអេហ្ស៊ីប ត្រូវបានគេជឿថា អាចនឹងមានទូកទំហំតូចផ្សេងទៀត មកពីប្រទេសលីប៊ីផងដែរ»។

មកទល់ពេលនេះ សម្រាប់ជន់ភៀសខ្លួនទាំងនោះ ត្រូវបានគេទទួលយកទៅទីតាំងចំនួនបួនផ្សេងគ្នា នៅតំបន់ Catania, Palermo, Augusta និង Crotone ភាគខាងត្បូងប្រទេសអ៊ីតាលី៕

150521122014-amanpour-mediterranean-5-super-169 images ដ ស

មតិយោបល់