កណ្តាល: ភ្នាក់ងារ Post News បានរាយការណ៍ឲ្យដឹងថា បន្ទាប់ពីមានការរអិលបាក់ច្រាំងទន្លេបាសាក់ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន១០ខ្នងជាប់គ្នា រងការខូចខាត ហើយកម្លាំងសមត្ថកិច្ចកំពុងដុតដៃដុតជើងជួយសម្រួលទុក្ខធុរៈបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងយកចិត្តទុកដាក់ ។ ក្នុងនោះដែរ មានពលរដ្ឋខ្លះនៅតែបន្តព្រួយបារម្ភពីការបាក់ស្រុតជាបន្តបន្ទាប់ដោយលើកឡើងថា ការបាក់ដីច្រាំងទន្លេធ្វើឲ្យខូចខាតផ្ទះនេះគឺបណ្តាលមកពី មានកាណូត បូមខ្សាច់មកបូមនៅទីនេះ រយៈពេលជាង២ខែមកហើយ ។
សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត ៕
មតិយោបល់