ព័ត៌មានជាតិ

អាវុធហត្ថឃាត់ខ្លួនបុរស២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

បាត់ដំបង: ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាត់ដំបង បានធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះ ទី១ឈ្មោះ ហេង វ៉ាន់ហុង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងទូរសព្ទ ស្នាក់នៅផ្ទះជួល ភូមិជ្រៃ ឃុំហៃសាន ស្រុកថ្មគោល ខេត្តបាត់ដំបង និងជនសង្ស័យទី២ឈ្មោះ គង់ វង់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបររត់តាក់ស៊ី ស្នាក់នៅផ្ទះជួល ភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្នុងនោះដែរ កម្លាំងកងរាជអាវុធហត្ថ ធ្វើការដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១កញ្ចប់ ដែលមានទម្ងន់ ០.៤០ក្រាម,ទូរសព្ទដៃ ចំនួន៥គ្រឿង និងម៉ូតូ ចំនួន១គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានកងរាជអាវុធហត្ថធ្វើការសាកសួរ និងសំណុំរឿងបញ្ជូនខ្លួនបន្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់