ព័ត៌មានជាតិ

ក្រុមនិស្សិត ភីភី អាយ យូ នាំអំណោយបរិភោគជូនដល់លោកយាយខាន់ តៅ

ភ្នំពេញៈ ក្រុមនិស្សិតសាកលវិទ្យាល័យភ្នំពេញ (PPIU) នាំយកនូវអំណោយបរិភោគមានអង្ករ២០គីឡូក្រាម មី២កេស ទឹកដោះគោ២យួរ ទឹកផ្លែឈើ១កេស ទឹកវិតាល់១កេស ប្រេងកូឡា២ដប និងថវិកាចំនួន១០ម៉ឺនរៀលជូនដល់លោកយាយ ខាន់ តៅដែលមានជំងឺដេកដួលលើកន្ទេលក្នុងខ្ទមស្លឹករហែករយីករយាកស្ថិតនៅភូមិត្រពាំងត្រយឹង ឃុំចំបក់ស្រុកបាទី ខេត្តតាកែវ។

គួររំលឹកផងដែរ ជីវិតលោកយាយវ័យចំណាស់ ពិការដើរមិនរួច និងកូនប្រុសពិការភ្នែក ជ្រកក្រោមខ្ទមកម្សត់ ស្ថិតក្នុងចំណារព្រហ្មលិខិត ស្ថិតក្រោមកម្តៅហួតហែង រាងកាយស្ទើរតែប្រេះបែកស្រការ ជ្រកក្រោមខ្ទមស្ទឹកធ្លុះធ្លាយដ៏តូចមួយ វាសនា លោកយាយ វ័យចំណាស់ម្នាក់ និងកូនពិការភ្នែកទាំងគូរពីកំណើតផងនោះ ពេលនេះត្រូវបានព្រហ្មលិខិតកំណត់ចារមកស្ទើរក្សិណក្ស័យជីវិតម្តងៗ ហេតុតែលំបាកមិនចង់រស់រានឃើញពិភពលោកទាំងមូល។

ស្ថិតនៅក្នុងភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ លោកយាយ សាន់ តៅ វ័យ៨៣ឆ្នាំ បច្ចុប្បន្ន មានកូន៣នាក់ (ស្រី២ប្រុស១) កូនប្រុស លោកយាយ ពិការជើងនិងភ្នែក តាំងពីកំណើត ចំណែកលោកយាយ សាន់ តៅ មានជំងឺប្រចាំកាយ(ក្វិន)។

សព្វថ្ងៃលោកយាយ រស់នៅជាមួយកូនប្រុស ពិការ ក្នុងខ្ទម ស្លឹក ទំហំ២គុណ៣ម៉ែត្រ ដ៏ទ្រុតទ្រោម ស្ទើរតែខ្យល់បក់ មកដួលរលំម្តងៗ។

លោកបន្តថា រូបលោកនៅជាមួយម្តាយខ្វិន ហើយបងស្រី២នាក់(ម្នាក់មេម៉ាយ)និងម្នាក់ទៀតក្រីក្រ៕

photo_2016-05-15_12-22-21 photo_2016-05-15_12-22-20 photo_2016-05-15_12-22-19 photo_2016-05-15_12-22-17

មតិយោបល់