ភ្នំពេញៈ យុវជនម្នាក់ធ្វើសកម្មភាពចាប់រំលោភនារីម្នាក់ បន្ទាប់ពីផឹកស្រាដូរនិស័យ ដូចក្របីឡើងក តែសំណាងល្អ ជនរងគ្រោះស្រែក និងរើសបំរាស់យករួចខ្លួន ដែលហេតុការណ៍នេះកើតឡើងនៅចំណុចភូមិ៣ សង្កាត់មនោរម្យ ខណ្ឌ៧មករា។
ប្រភពឲ្យដឹងថា ករណីនេះបង្កឡើង ខណៈដែលជនសង្ស័យជូនជនរងគ្រោះឡើងទៅជាន់ទី៤ ក៏បានធ្វើសកម្មភាពប៉ុនប៉ងរំលោភ តែត្រូវនារីរងគ្រោះដឹងខ្លួនក៏ស្រែក បង្កការភ្ញាក់ផ្អើល រួចរត់យករួចខ្លួនបាត់ស្រមោល។ រហូតមកដល់ថ្ងៃទី១៥ឧសភា២០១៦នេះ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ហើយសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗតែម្តង។
ប្រភពបន្តថា ជនសង្ស័យឈ្មោះ ឡុងវណ្ណ សុកិត អាយុ ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍មនោរម្យឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋានខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕




មតិយោបល់