កោះកុងៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៣ និង៥៨នាទីទៀបភ្លឺ មានករណីកម្មករសំណង់ នៅដារាសាគរ ហូបត្រីកំពត បណ្តាលឲ្យពុលស្លាប់ម្នាក់ នៅខេត្តកោះកុង ។
សពជនរងគ្រោះឈ្មោះ សាន សុខចាប ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បុខរបរកម្មករ ស្រុកកំណើត និងលំនៅបច្នុប្បន្ន ភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។
ករណីនេះជនរងគ្រោះបានស្លាប់នៅវេលាម៉ោង0៤និង៣៨នាទី ក្រោយពីបញ្ជូនមកជួយសង្គ្រោះ នៅមណ្ឌលសុខភ្ញីមាស ។
បច្ចុប្បន្នសពជនរងគ្រោះ បានយកទៅតម្កល់ទុក នៅវត្តគិរីតេជោ (វត្តកូនកុក) ស្ថិតក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច រង់ចាំក្រុមគ្រួសារ មកយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់