ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ការប្រយុទ្ធគ្នានៅអាហ្វហ្គានីស្ថាន សម្លាប់ពួកសកម្មប្រយុទ្ធចំនួន ១៣នាក់ និង ១៥នាក់ទៀតរងរបួស

អាហ្វហ្គានីស្ថានៈ បើតាមអ្នកនាំពាក្យប៉ូលិស បាននិយាយថា ការប្រយុទ្ធគ្នាដោយកាំភ្លើង រវាងកងកម្លាំងរដ្ឋាភិបាល និងពួកសកម្មប្រយុទ្ធតាលីបង់ បានសម្លាប់ពួកឧទ្ទាមតាលីបង់ចំនួន ១៣នាក់ និង១៥នាក់ ផ្សេងទៀតរងរបួស នៅតំបន់ Chashma-e-Shir នៃជាយខេត្ត Pul- Baghlan ក្នុងទីក្រុង Pul-e-Khumri ចម្ងាយ ១៦០គីទ្បូម៉ែត្រ ពីភាគខាងជើង នៃទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមរយៈ សារព័តមានចិនស៊ិនហ៊ួរ ចេញផ្សាយនៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០១៦។

ពួកឧទ្ទាមតាលីបង់ បានវាយប្រហារប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ នៅក្នុងតំបន់ Chashma-e-Shir កាលពីយប់ថ្ងៃសៅរ៍ ដែលបង្កឲ្យមានការប្រយុទ្ធគ្នា ដោយកាំភ្លើងអស់រយៈពេលជាច្រើនម៉ោង បន្ទាប់ពីពួកសកម្មប្រយុទ្ធ បានភៀសខ្លួនចេញឆ្ងាយទៅ នេះបើតាមការឲ្យដឹងបន្ថែមពីក្រុមមន្រ្តី៕

militants

មតិយោបល់