ព័ត៌មានជាតិ

ទាល់តែមានករណីប្លន់លុយ ទើបសមត្ថកិច្ចចុះមកបង្ក្រាបទីតាំងភ្នាល់បាល់ជ្រកក្រោមស្លាកយីហោ ៥៥ណេត!

ភ្នំពេញ: ក្រោយពីមានករណីប្លន់លុយនៅទីតាំងភ្នាល់បាល់ជ្រកក្រោមស្លាកយីហោ ៥៥ណេត រួចមកកម្លាំងផ្នែកព្រហ្មទណ្ឌខណ្ឌទួលគោក សហការជាមួយគណ:បញ្ជាការឯកភាពខណ្ឌ ចុះធ្វើការបង្ក្រាបទីតាំងខាងលើ កាលពីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ទីតាំងភ្នាល់បាល់ជ្រកក្រោមស្លាកយីហោ ៥៥ណេត ផ្ទះលេខ៤៤៨ ផ្លូវម៉ៅសេទុង ក្រុម១ ភូមិ១ សង្កាត់ទឹកល្អក់ ទី២ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងការបង្ក្រាបនោះដែរ កម្លាំងធ្វើការដកហូតបាន កុំព្យូទ័រចំនួន១០ គ្រឿង,ម៉ាស៊ីនព្រីន១គ្រឿង ,បុងចាក់បាល់មួយចំនួន និងឃាត់ខ្លួនជនសង្ស័យជាអ្នកបម្រើការក្នុងណេតចំនួន៣នាក់ ប្រុសម្នាក់ ស្រី២នាក់ផងដែរ។

បច្ចុប្បន្នវត្ថុតាងនិងជនសង្ស័យ ត្រូវបានកម្លាំងមានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់