ព័ត៌មានបច្ចេកវិទ្យា

Honda ប្រកាសចេញរថយន្តស៊េរីចុងក្រោយជាមួយប្រព័ន្ធ CarPlay របស់ក្រុមហ៊ុន Apple

ក្រោយការប្រកាសរបស់ក្រុមហ៊ុន Mitsubishi និង Scania កាលពីម្សិលមិញ រួចមក នៅក្នុងថ្ងៃនេះក្រុមហ៊ុន Honda បានប្រកាសចេញរថយន្តស៊េរីថ្មី ជំនាន់ចុងក្រោយបង្អស់មួយ ដែលនឹងមានភ្ជាប់មកជាមួយប្រព័ន្ធ CarPlay របស់ក្រុមហ៊ុន Apple ព្រមជាមួយការបើកបង្ហាញរថយន្ត Civic Si Coupe និង Sedan ថ្មី ស៊េរីឆ្នាំ ២០១៧។

រថយន្តជំនាន់ចុងក្រោយនោះ នឹងបំពាក់អេក្រង់ប្រភេទប៉ះបញ្ជាទំហំ ៧.០ អ៊ីញ ដែលមានភ្ជាប់ប្រព័ន្ធ CarPlay ហើយអាចគាំទ្រជាមួយប្រព័ន្ធ Andoid Auto បានផងដែរ។ គ្រប់ម៉ូឌែលទាំងអស់ នឹងចេញមកជាមួយ ប្រព័ន្ធសម្លេង AM/FM/CD ដែលមានឧបករណ៍បំពងសម្លេង ១០ គ្រាប់ កម្លាំង ៤៥០ វ៉ាត់ ជាមួយសមត្ថភាព SiriusXM Radio, HD Radio និង Pandora។

ចំពោះរថយន្ត Civic Si Coupe និង Sedan បំពាក់មកជាមួយចង្កឹះលេខ ៦ ល្បឿន, ម៉ាស៊ីនម៉ាស៊ូត ប្រើធុងស៊ីឡាំងចំណុះ ១.៦ លីត្រ, កម្លាំងសេស 119bhp។

គួរបញ្ជាក់ថា៖ រថយន្ត Civic Si ទាំង ២ ម៉ូឌែល នឹងមកដល់ ទីលានតាំងពិព័រណ៌ របស់ក្រុមហ៊ុន Honda នៅក្នុងខែក្រោយនេះ ជាមួយតម្លៃចាប់ពី ២៥,០០០ ដុល្លារ៕

ប្រភព: 9to5mac.com

មតិយោបល់