តាកែវៈ នៅព្រឹកថ្ងៃទី១៦ឧសភា២០១៦នេះ លោកយាយ ខាន់ តៅ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកស្រុកបាទី ក្រោយពីជំងឺរបស់លោកយាយបានរើ និងមានសភាពធ្ងន់ធ្ងរឡើងវិញ។
យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា លោកយាយមានសភាពហើមជើង ស្ពឹកមួយចំហៀងខ្លួនកំរើកមិនរួច និងហើមបំពង់កហូបអ្វីក៏មិនកើតនោះ។
បច្ចុប្បន្នលោកយាយត្រូវបានក្រុមគ្រូពេទ្យបង្អែកស្រុកបាទីកំពុងជួយសង្គ្រោះហើយ។
គួររំលឹកផងដែរថា ជីវិតលោកយាយវ័យចំណាស់ ពិការដើរមិនរួច និងកូនប្រុសពិការភ្នែក ជ្រកក្រោមខ្ទមកម្សត់ ស្ថិតក្នុងចំណារព្រហ្មលិខិតស្ថិតក្រោមកម្តៅហួតហែង រាងកាយស្ទើរតែប្រេះបែកស្រការ ជ្រកក្រោមខ្ទមស្ទឹកធ្លុះធ្លាយដ៏តូចមួយ វាសនា លោកយាយវ័យចំណាស់ម្នាក់ និងកូនពិការភ្នែកទាំងគូរពីកំណើតផងនោះ ពេលនេះត្រូវបានព្រហ្មលិខិតកំណត់ចារមកស្ទើរក្សិណក្ស័យជីវិតម្តងៗហេតុតែលំបាកមិនចង់រស់រានឃើញពិភពលោកទាំងមូល។
សារព័ត៌មាន Post News Medai ក៏សូមអំពាវនាវដល់សប្បុរសជនគ្រប់ទិសទី មេត្តាចូលរួមជួយដល់លោកយាយដោយធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០១០ ៦១ ៨០ ០២។
សារព័ត៌មាន Post News Medai នឹងយកអំណោយដែលសប្បុរសជន ជួយដល់លោកយាយ ទៅដល់ផ្ទះលោកយាយផ្ទាល់៕
មតិយោបល់