ព័ត៌មានជាតិ

កូនកំលោះ​អាយុ ១០៣ រៀបការ​ជាមួយ​នឹង​កូនក្រមុំ អាយុ ៩៩ ឆ្នាំ

​បន្ទាប់​ពី​ពិធីមង្គលការ​រយៈពេល ៨០ ឆ្នាំ​កន្លង​ទៅ បុរស​ចំណាស់​អាយុ ១០៣ ឆ្នាំ បាន​រៀបការ​ជាមួយនឹង ជីដូន អាយុ ៩៩ ឆ្នាំ ដែល​ធ្វើឡើង​នៅ ប៉ា​រ៉ា​ហ្គាយ ដោយ​ទំនាក់ទំនង​នេះ​ធ្វើឡើង​ដោយ​ស្របច្បាប់​។​
Couple Oldest
​ក្នុង​ពិធី​មង្គលការ​នោះដែរ កូន​ប្រុស​ត្រូវបាន​គេ​ដឹងថា ជា​លោក Jose Riella អាយុ ១០៣ ឆ្នាំ និង កូនក្រមុំ ឈ្មោះ Martina Lopez អាយុ ៩៩ ឆ្នាំ ដោយ​ស្លៀកពាក់​មិន​ខុស​ពី​កូនក្រមុំ កូនកំលោះ​វ័យក្មេង​ប៉ុន្មាន​ទេ ដោយ​លក្ខណៈ​អឹកធឹក​ជាទីបំផុត​។​
​តាម​ប្រភព​ព័ត៌មាន​របស់ Global Post បានឲ្យដឹងថា គូស្នេហ៍​នេះ បាន​រៀបការ​នៅ​ផ្ទះ​ដែល​គេ​រស់នៅ​អស់​រយៈពេល ៨០ ឆ្នាំ ស្ថិត​នៅ​ភាគ​ខាងកើត​ចម្ងាយ ២០ គីឡូម៉ែត្រ ពី​រដ្ឋធានី Asuncion ។​បច្ចុប្បន្ន​នេះ​ដែរ គ្រួសារ​នេះ​មាន កូន ៨ នាក់ និង ចៅ ចំនួន ៥០ នាក់ និង​ចៅទួត​ចំនួន ៣៥ នាក់​។​

​លោក​សង្ឈ​ដែល​ជា​បព្វជិក នៅ​ទីនោះ​បាន​មាន​សង្ឈដិការ​ថា ពួកគេ​ជា​គូស្នេហ៍​ដែល​រៀបការ​មាន​អាយុ ច្រើនជាងគេ បើ​តាម​ដឹង​។​បើទោះបីជា Lopez មាន​វ័យ ៩៩ ឆ្នាំ​ទៅ​ហើយ តែ​គាត់​នៅតែ​អាច​ធ្វើ​ការងារ​ផ្ទះសម្បែង​មួយចំនួន​បាន​យ៉ាង​ប្រើ​សើរ​ទៀតផង​៕

មតិយោបល់