ព័ត៌មានជាតិ

រថយន្ត១គ្រឿង បើកបុកគោយន្តពីក្រោយ រងរបួស ១៣ នាក់ នៅកំពង់ធំ

កំពង់ធំៈ លោកប្រធានការិយាល័យចរាចរណ៍ខេត្តកំពង់ធំ បានប្រាប់ Post News ថា នៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ១ និង២៥ នាទីទៀបភ្លឺ មានករណីគ្រោះថ្នាក់ចររាណ៍មួយ បានកើតទ្បើងនៅតាមផ្លូវជាតិលេខ៦ ស្ថិតនៅភូមិសូយោង ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ហេតុការណ៍នេះ បង្កទ្បើងរវាងរថយន្តបុកគោយន្តពីក្រោយ ក្នុងដំណើរស្របទិសពីជើងទៅត្បូង បណ្តាលឲ្យរបួសមនុស្ស ១៣ នាក់ ភេទប្រុសទាំងអស់ ក្នុងនោះរបួសធ្ងន់ ០៦ នាក់ ។

រថយន្តបង្ក ម៉ាក kia MOTors ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN 9463 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួនបាត់) ។ ចំណែកឯគោយន្តកន្ត្រៃ ម៉ាក គុយប៊ុយតា ពណ៌ក្រហម (ដឹកបង្អួច) បើកបរដោយ ឈ្មោះ សួន សុខជី ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិត្រពាំងស្គន់ ឃុំត្រពាំងរាំង ស្រុកជលគីរី ខេត្តកំពត (របួសធ្ងន់) ។

តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់នេះ គឺដោយសារ គោយន្តគ្មានភ្លើងពីក្រោយ រួមផ្សំរថយន្តបើកលឿនផងដែរ។

ក្រោយកើតហេតុ វត្ថុតាងត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់