ព្រះសីហនុ: លោកអធិការរងស្រុកព្រៃនប់ បានប្រាប់ Post News Media ថា កាលពីវេលាម៉ោង ១ និង ៤៨ នាទី ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៦២ និង ១៦៣ ស្ថិតក្នុងភូមិតានៃ ឃុំជេីងគោ ស្រុកព្រៃនប់ មានគ្រោះថ្នាក់ចរាចរណ៏មួយបានកេីតឡេីងរវាងរថយន្តម៉ាកសីុណាពណ៌សពាក់ស្លាកលេខ ភ្នំពេញ ២AD-៣៣៥៨ ទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ អ្នកបេីកបរជាជនជាតិចិនមកដក់ចំណុចខាងលេីបានរេចង្កូតមកឆ្វេងដៃហេីយក្រឡាប់ដោយខ្លួនករណីខាងលេីបណ្ដាលអោយរងរបួសមនុស្សស្រី០១នាក់ជនជាតិចិនដូចគ្នា (មិនស្គាល់ឈ្មោះ) បច្ចុប្បន្នជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ រីឯរថយន្តនៅកន្លែងកេីតហេតុត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ៕




មតិយោបល់