ព័ត៌មានជាតិ

ខូចត្រង់ស្វូរភ្លើងនៅខណ្ឌឫស្សីកែវ ដាច់ភ្លើងតាំងពីម៉ោងជាង៣

ភ្នំពេញៈ នៅសង្កាត់គីឡូម៉ែត្រលេខ៦ ក្នុងខណ្ឌឫស្សីកែវ នាវេលាម៉ោង៣៖២០នាទី រសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ មានករណីដាច់ចរន្តអគ្គិសនី ដែលបណ្ដាលមកពីខូចត្រង់ស្វូរម៉ាទ័រ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា នៅល្ងាចថ្ងៃទី១៦ ខែឧសភានេះ។

អគ្គិសនីកម្ពុជា ជូនដំណឹងយ៉ាងដូច្នេះថា “នៅថ្ងៃទី16 ខែឧសភា ឆ្នាំ2016 វេលាម៉ោង15:20នាទី មានករណីដាច់ចរន្តអគ្គិសនី នៅបន្ទប់ភ្លើង P699 ដែលស្ថិតនៅ ផ្លូវលំ សង្កាត់គីឡូម៉ែតលេខ6 ខណ្ឌឫស្សីកែវ។ មូលហេតុដោយសារមានកំហូចត្រង់ស្វូរម៉ាទ័រ”

ករណីដាច់ខូចត្រង់ស្វូរនៅសង្កាត់គីឡូម៉ែត្រលេខ៦នេះ ក្រុមការងារបច្ចេកទេសកំពុងត្រួតពិនិត្យ និងធ្វើការជួសជុលដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះ ដោយអនុគ្រោះ៕

edc

មតិយោបល់