ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់ចុះលេងទឹកស្រះបណ្តាលឲ្យលង់ស្លាប់ នៅស្រុកកំពង់ស្វាយ

កំពង់ធំ: ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ ២០២០ នៅវេលាម៉ោង១០និង៣០នាទី មានករណីមនុស្សលង់ទឹកស្លាប់ចំនួន០១នាក់ ស្ថិតនៅ ភូមិត្រាំខ្លា ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកពំពង់ធំ។
ជនរងគ្រោះឈ្មោះ អន សុគង់ ភេទប្រុស អាយុ១១ឆ្នាំ។
តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុជនរងគ្រោះបានចុះលេងទឹកស្រះបណ្តាលឱ្យលង់ទឹកស្លាប់តែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យជាក់ស្តែងរួចទើបប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់