ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា ដើម្បីធ្វើការអនុវន្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខា និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងមួយចំនួនដូចជា ៖
ថ្ងៃទី២១ ខែមេសា ចាប់ពីវេលាម៉ោង៩ព្រឹក ដល់ម៉ោង៤ល្ងាច នឹងផ្អាកការផ្គត់ផ្គង់ភ្លើង (១) តំបន់មួយចំនួនស្ថិតក្នុងក្រុងតាខ្មៅ សាខាចាក់អង្រែលើ និង(២) តំបន់មួយចំនួននៅស្រុកស្អាង ខេត្តកណ្តាល សាខាចាក់អង្រែក្រោម ។
ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ម៉ោង៩ព្រឹក ដល់ម៉ោង៤រសៀល ផ្អាកការផ្គង់ផ្គង់នៅតំបន់មួយចំនួន(១) តំបន់ភ្លើងមួយចំនួនក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ សាខាអូរបែកក្អម និង(២) តំបន់ភ្លើងមួយចំនួនក្នុង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ សាខាតវត្តភ្នំ។
ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៤ល្ងាច ផ្អាកការផ្គត់ផ្គង់ (១) ក្នុងសង្កាត់កាកាប២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និង(២) តាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅ២រហូតដល់សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
ចង់ជ្រាបកាន់តែលម្អិត សូមមើលក្នុងខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
មតិយោបល់