ភ្នំពេញៈ នៅក្នុងឆ្នាំ២០១៦នេះ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងបើកការដ្ឋានសាងសង់ផ្លូវជាតិចំនួនពីរខ្សែផ្សេងទៀត ដែលខ្សែទី១ គឺផ្លូវជាតិលេខ៧១C ភ្ជាប់ពីស្រុកចំការលើ ដល់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងបន្តទៅដល់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ប្រវែងប្រមាណ១០០គីឡូម៉ែត្រ។
មួយខ្សែទៀត គឺផ្លូវជាតិលេខ១១ តភ្ជាប់ពីចំណុចស្ពានអ្នកលឿងខេត្តព្រៃវែង ទៅដល់ផ្សារថ្នល់ទទឹង ស្ថិតក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ប្រវែងជាង ៩០គីឡូម៉ែត្រ៕
មតិយោបល់