ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនក្នុងរឿងហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស

កណ្តាលៈ ដោយអនុវត្តន៏តាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ដែលជាយន្តការ ដែលកើតហេតុថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នៅចំណុចផ្លូវលំស្ថិតក្នុងភូមិករគោ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

តាមសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះចំនួន០១នាក់
១-ឈ្មោះ សាវ ន ជីវន្ត័ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ ស្នាក់នៅភូមិកោះកបាយ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។
(ជនរងគ្រោះរបួសចំទ្រូងផ្នែកខាងស្តាំនិងក្បាលផ្នែកខាងក្រោយមានហូឈាម ចាក់ដោយកាំបិតចុងស្រួច បញ្ជូនទៅសង្គោះបន្ទាន់នៅមន្ទីពេទ្យលោកសង្ឃ)
ជនសង្ស័យចំនួន០១នាក់
ឈ្មោះ ជួប .កុងតាំងហៅក្រៅ រ៉ានី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត ទីលំនៅបច្ចុប្បន្ន ភូមិព្រៃសម្បុក ឃុំព្នាយស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ឃាត់ខ្លួននៅថ្ងៃ៣១ ខែឧសភា ឆ្នាំ២០១៩ ។

ចំណែកប្រភពពីកម្លាំងអាវុធហត្ថបានឲ្យដឹងថារឿង
គំនុំដោយខ្លួនតាមស្រឡាញ់ប្រពន្ធជនរងគ្រោះហើយខឹងព្រោះនារីនោះទើបរៀការហើយថ្មីៗនេះ។
ចំពោះវត្ថុតាងត្រូវបាននគរបាលនៃអធិការដ្ធានស្រុអង្គស្នួលធ្វើការដកហូតរក្សាទុក។
សមត្ថកិច្ចបានបញ្ចាក់ថា
មុនពេលកើតហេតុខាងលើ ជនសង្ស័យបានជិះម៉ូតូម្នាក់ឯងចូលទៅទិញកូនកាំបិត០១ដើម ដាក់ជាប់ខ្លួនក្នុងបំណងចាក់សម្លាប់ឈ្មោះ សាវ ន ជីវន្ត័(ជនរងគ្រោះ)នៅវេលាម៉ោង១៨ជាង ប៉ុន្តែពេលទៅដល់ផ្ទះមិនជួបជនរងគ្រោះ រួចក៏ជិះម៉ូតូមើលតាមផ្លូវព្រោះជនរងគ្រោះធ្លាប់ជិះទៅយកប្រពន្ធរាល់ថ្ងៃ។
ប៉ុន្តែពេលជិះទៅមិនបានឃើញជនរងគ្រោះឡើយបានជួបឈ្មោះ វិុត. បូផា ដែលជាប្រពន្ធជនរងគ្រោះ (ជនសង្ស័យធ្លាប់តាមស្រឡាញ់) រូបនាងក៏មិនបាននិយាយស្តីនិងខ្ញុំដែរ ភ្លាមនោះនាងបានតេហៅប្តី
អោយមកលុះប្តី(ជនរងគ្រោះ) មកបានដល់កន្លែងកើតហេតុជនសង្ស័យបានទាញកាំស្រួចចាក់មកលើជនរងគ្រោះដោយមិនបានជជែកគ្នាឡើយ ជនសង្ស័យបានរត់គេចខ្លួន។
ក្រោយកើតហេតុសម្ថកិច្ចបានទៅដល់កន្លែងកើតហេតុ។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍
សំ .តុលា មេបញ្ជាការ អាវុធហត្ថ ខេត្តកណ្តាល និងជំនាញបានចុះធ្វើការស្រាវជ្រាវ ដោយឆន្ទះយកចិត្តទុកដាក់ខ្ពស់។ឈានដល់កំណត់មុខសញ្ញានិងជំនាញ ចុះឃាត់ខ្លួនជនសង្ស័យនៅថ្ងៃ៣១ខែឧសភាឆ្នាំ២០១៩ ។ នៅចំពោះមុខសមត្ថកិច្ចជនស្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានប្រើកាំបិតចាក់ទៅលើជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននិងកំពុងកសាងសំណុំរឿង បន្តតាមនីតិវិធី៕

 

មតិយោបល់