ព័ត៌មានជាតិ

ឆក់នោះឆក់! ស្ត្រីម្នាក់ជិះម៉ូតូតាមផ្លូវ ត្រូវចោរឆក់កាបូបបណ្តាលឲ្យដួលបោកក្បាលរបួសធ្ងន់!

ភ្នំពេញ: ស្ត្រីម្នាក់បានដួលម៉ូតូ រងរបួសបោកក្បាល សន្លប់នៅលើថ្នល់ បន្ទាប់ពីត្រូវជនសង្ស័យមានគ្នា២ម៉ូតូ ធ្វើសកម្មភាពឆប់កាបូបតែមិនបានសម្រេច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ទរុស្ស៊ី ម្តុំក្បែរទីស្តីការគណ:រដ្ឋមន្ត្រី ក្នុងសង្កាត់ស្រះចក ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព៌ត៌មានពីកន្លែងកើតហេតុបាឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ ស្រ្តីម្នាក់បាន ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកកំពង់ធំ 1D-0385 ធ្វើដំណើរតែម្នាក់ឯង តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងទិសដៅពីកើតមកលិច ខណ:មកដល់កន្លែងកើតហេតុនៅម្តុំទីស្តីការគណ:រដ្ឋមន្រ្តី ក៏មានជនសង្ស័យ៤នាក់ ជិះ២ម៉ូតូមិនស្គាល់ម៉ាក បានជិះដេញតាមពីក្រោយម៉ូតូនារីរងគ្រោះ លុះដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យក៏បានធ្វើសកម្មភាពឆក់កាបូបដែលស្រ្តីរងគ្រោះស្ពាយជាប់នឹងខ្លួនមួយទំហឹង បណ្តាលឲ្យនារីរងគ្រោះទប់ចង្កួតម៉ូតូមិនជាប់ដួលបោកថ្នល់ តែសំណាងល្អដែលគាត់បានពាក់មួកសុវត្ថិភាព ប៉ុន្តែដោយសារតែនារីរងគ្រោះបានតក់ស្លុតពេក បានធ្វើឲ្យគាត់បាត់បង់ស្មារតី សន្លប់លែងដឹងខ្លួនតែម្តង ហើយបន្ទាប់ពីកើតហេតុប្រហែល១០នាទី រថយន្តសាមុយបានមកដល់កន្លែងកើតហេតុ ហើយបានដឹកជនរងគ្រោះ ទៅមន្ទីរពេទ្យភ្លាមៗផងដែរ ។

ក្រោយពេលកើតហេតុ គេឃើញសមត្ថកិច្ចបានចុះមកសួរនាំ ហើយនិងយក ម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចក សិន ដើម្បីរង់ចាំក្រុមគ្រួសាររបស់ជនរងគ្រោះមកទទួលយកវិញ ហើយសមត្ថកិច្ចនិងទៅសួរនាំជនរងគ្រោះនៅមន្ទីរពេទ្យបន្ថែមទៀត៕

មតិយោបល់