ព័ត៌មានជាតិ

ប្រទេស​លោក​ខាង​លិច និងអង្គការ​សិទ្ធិ​មនុស្ស បាន​នាំគ្នា​អំពាវនាវ​ឲ្យ​ប្រទេស​ចិន​ អនុញ្ញាត​ឲ្យមន្ត្រី​សិទ្ធិ​មនុស្ស​ ចូលក្នុង​តំបន់​ស៊ីនជាំង

ឧត្តមស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ លោកស្រី Michelle Bachelet កំពុង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុងប៉េកាំងអនុញ្ញាត​ឲ្យ​លោក​ស្រីធ្វើ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​ស៊ីនជាំង​មួយ​រយ:មក​ហើយ។ កាល​ពី​ចុង​ខែ​កុម្ភ: រដ្ឋាភិបាលចិនបាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​អញ្ជើញ​លោកស្រី ប៉ុន្តែ​ជាក់ស្តែង​ពុំមាន​ការរៀបចំ​ឲ្យមាន​ទស្សនកិច្ច​ឡើយ។

លោកស្រី​ Bachelet និង​អ្នក​ជំនាញ​ផ្នែក​សិទ្ធិមនុស្ស​ផ្សេងៗទៀត​ ចង់​ចុះ​ទៅ​ស៊ើប​អង្កេត​ដោយ​ផ្ទាល់​នូវ​ស្ថានភាពរបស់​ជនជាតិ​ភាគតិច​អុយហ្គ័រ និង​ជនជាតិ​ភាគតិច​តួកគី​កាន់​សាសនា​ឥស្លាម នៅ​ក្នុង​ខេត្ត​ស្វយ័ត​នៅ​ភាគពាយព្យ​ប្រទេសចិន។

ឯក​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោកស្រី Linda Thomas-Greenfield បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា៖ «នៅ​តំបន់​ស៊ីនជំាង មនុស្ស​ត្រូវ​បាន​គេ​ធ្វើទារុណកម្ម ហើយ​ស្ត្រី​ត្រូវ​បាន​គេ​ក្រៀវ​ដោយ​បង្ខំ។ មាន​របាយការណ៍​ដែល​គួរឲ្យ​ទុកចិត្ត​បាន​ដែល​ថា ជនជាតិ​អ៊ុយហ្គ័រ និង​ជនជាតិ​ភាគតិច និង​អ្នកកាន់​សាសនា​ភាគតិច​ជាច្រើន​ផ្សេងទៀត ដែល​គ្រាន់តែ​មាន​បំណង​អនុវត្ត​សេរីភាព​សាសនា ជំនឿ និង​ការបញ្ចេញ​មតិ​ជា​មូលដ្ឋាន​តែប៉ុណ្ណោះ​នោះ ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​រហូត​ដល់ធ្វើ​លែងរួច ដើម្បី​ផលិត​សម្លៀកបំពាក់ និង​ទំនិញ​តាម​បញ្ជា​របស់​រដ្ឋ»៕

មតិយោបល់