ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពជិះម៉ូតូឆក់ទូរសព្ទដៃពីជនបរទេសម្នាក់មិនបានសម្រេច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី យប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវលេខ៣៣៤ កែងផ្លូវលេខ៦៣ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថិកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ស្វាយ បញ្ញារិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះលេខ៩៩ ផ្លូវលេខ៤៤៦ សង្កាត់ទួលទំពួង១ ខណ្ឌចំការមន មុខរបរសិស្ស។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងដើរនិយាយទូរសព្ទតាមផ្លូវខាងលើ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ អត់ពាក់ស្លាក់លេខ ស្រាប់តែមកធ្វើសកម្មភាពឆក់ទូរសព្ទដៃ ពីនារីតែមិនបានសម្រេច ភ្លាមៗនោះជនសង្ស័យខាងលើបានព្យាយាមជិះគេចខ្លួនតែត្រូវ សមត្ថកិច្ចខណ្ឌចំការមនកំពុងល្បាតក៏បានដេញតាម ពីក្រោយម៉ូតូជនសង្ស័យក៏ចាប់បានតែមង្ត។ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់សម្រោល។
ក្រោយកើតហេតុជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្នបាលបឹងកេងកង១ទេ៕




មតិយោបល់