អតីតខ្សែប្រយុទ្ធដ៍ឆ្នើមរបស់ក្រុមតោខៀវ Chelsea ដែលកំពុងលេងនៅ MSL សហរដ្ឋអាមេរិកDrogba បាននិយាយប្រាប់ Mirro Mailថា គាត់ចង់ឲ្យ Chelseaផ្តល់ឱកាសសម្រាប់គាត់ត្រឹម២ថ្ងៃប៉ុណ្ណោះនៅឱកាសចុងក្រោយជាមួយ Chelsea។
Drogba កំពុងតែផ្តោតការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការប្រកួតផ្តាច់ព្រ័ត្រ FA Cup រវាងក្រុមតោខៀវ Chelsea និងក្រុមកាំភ្លើងធំ Arsenal នៅថ្ងៃទី២៧ ខែឧសភាខាងមុខនេះ។ ទាក់ទងនឹងការប្រកួតនេះដែរ អតីតខ្សែប្រយុទ្ធរបស់ Chelsea គឺ Drogba បានបង្ហើបឲ្យដឹងថា គាត់ចង់មានវត្តមានក្នុងការប្រកួតនេះ ក្នុងនាមជាខ្សែប្រយុទ្ធជួរមុខ។
គាត់បានបន្ថែមទៀតថា ប្រសិនបើ Chelsea ផ្តល់ឱកាសឲ្យគាត់ត្រឹម២ថ្ងៃគឺនៅថ្ងៃទី ២៦ និង២៧វាគ្រប់គ្រាន់បំផុតសម្រាប់គាត់ ដើម្បីបានលេងវគ្គផ្តាច់ព្រ័ត្រជាមួយ Arsenal។
ក្រោយពីនិយាយចប់ គាត់បានសើច ហើយគាត់និយាយយ៉ាងខ្លីថា នេះគ្រាន់ជាការលេងសើចប៉ុណ្ណោះ Chelsea ត្រូវការឈ្នះពាន សមត្ថភាពរបស់ខ្ញុំ មិនអាចជួយ Chelsea បានឡើយ ព្រោះខ្ញុំចាស់ណាស់ហើយ៕




មតិយោបល់