ព័ត៌មានជាតិ

First News៖ Zoomer-X ឌុបព្រះសង្ឃបើកវ៉ារថយន្តទៅបុកកុងតឺន័រពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូធ្លាយខួរស្លាប់

ភ្នំពេញ: តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណ:នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយម៉ូតូម៉ាក Zoomer-X មួយគ្រឿងបើកបរដោយបុរសម្នាក់ ឌុបព្រះសង្ឃនៅខាងក្រោយ បានវ៉ារថយន្តមួយគ្រឿង រួចជ្រុលទៅបុករថយន្តកុងតឺន័រ របស់ក្រុមហ៊ុនអេស ប៊ី អិល អិល អាហ័រណ នីហ័រណ និងដឹកជញ្ជូន ដែលបត់ចូលក្រុមហ៊ុនពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម ចំណែកព្រះសង្ឃដែលគង់នៅខាងក្រោយ របួសស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត៕

មតិយោបល់