បាត់ដំបងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១ និង៣០នាទីរសៀល មន្រ្តីកាំកុងត្រូលប៉ុស្តិ៍ភ្នំដី សាខាខេត្តបាត់ដំបង សហការជាមួយសមត្ថកិច្ច គយ ប៉ូលិស និងសមត្ថកិច្ចពាក់ព័ន្ធ បានត្រួតពិនិត្យ និងដកហូតពងមាន់ខូចគុណភាព ចំនួន ៦៩០ គ្រាប់ និង ឆ្អឹងមាន់ ស្លាបមាន់ គ្រឿងក្នុងមាន់ ស្អុយ ខូចគុណភាព ចំនួន ១៥ គីឡូក្រាម ដែលនាំចូលពីប្រទេសថៃតាមមាត់ច្រកភ្នំដី និងបានយកទៅដុតកំទេចចោលភ្លាមៗ៕
ព័ត៌មានជាតិ
មតិយោបល់