ព័ត៌មានជាតិ

ម៉ូតូ៣គ្រឿងបុកបន្តគ្នា របួសធ្ងន់ស្រាល៤នាក់

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកម៉ូតូ បណ្តាលឲ្យមនុស្ស៤នាក់ រងរបួសធ្ងន់ស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូមែតលេខ៣២-៣៣ ស្ថិតក្នុងភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ ម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BC-2728 អ្នកជិះ មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានបុកម៉ូតូ១គ្រឿងម៉ាកហុងដាសេ៥០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ1FK-2163 ជិះដោយឈ្មោះឈុំ ស្រីពៅ ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល និងអ្នករួមដំណើរ២នាក់ ពីក្រោយ ឈ្មោះវិបុល ស្រីលាប ភេទស្រី អាយុ៦ឆ្នាំ មានទីលំនៅភូមិជាមួយគ្នា និង ឈ្មោះវិបុល ស្រីហេង ភេទស្រី អាយុ៤ឆ្នាំ ក្នុងទិសដៅស្របគ្នាបណ្ដាលឲ្យម៉ូតូទាំង២គ្រឿងដួលនៅលើទ្រូងផ្លូវ ស្របពេលនោះក៏មានម៉ូតូ១គ្រឿងទៀតម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FR-1815 ជិះដោយឈ្មោះ គង់ ចាន់មេតា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកតាសោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ទិសដៅស្របគ្នា បានមកបុកបន្ថែមម៉ូតូទាំង២ខាងលើ បណ្ដាលឲ្យរបួសធ្ងន់ដល់ឈ្មោះវិបុល ស្រីហេង និងរបួសស្រាលដល់ឈ្មោះវិបុល ស្រីលាប,ឈុំ ស្រីពៅ និងឈ្មោះ គង់ ចាន់មេតា អ្នករបួសទាំង៤នាក់ បានបញ្ចូនទៅព្យាបាលនៅពេទ្យឃុំប្រែកដំបង។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងនាំយកម៉ូតូទាំង៣គ្រឿងមករក្សាទុកនៅប៉ុស្តិ៍ព្រែកដំបងរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់