ព័ត៌មានជាតិ

ប្រុងប្រយ័ត្ន! រកឃើញមើមខ្ទឹមក្រហម និងស្លឹកខ្ទឹមនាំចូលពីប្រទេសវៀតណាមមានផ្ទុកសារធាតុគីមី

ភ្នំពេញៈ យោងតាមផេកផ្លូវការ របស់អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា កាលពីវេលាម៉ោង៣និង៣០នាទី ទៀបភ្លឺ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ មន្ត្រីកាំកុងត្រូលប៉ុស្តិ៍ដូនរ័ត្ន ចាន់មូល ដឹកនាំដោយលោក ឈិនលីម សាវុធ ធ្វើការត្រួតពិនិត្យ បន្លែ និងផ្លែឈើនាំចូលពីប្រទេសវៀតណាម។

ក្នុងនោះលោកបានធ្វើការពន្យល់ និង ណែនាំ អ្នកនាំចូល ពីទំនិញដែលផ្ទុកសារធាតុគីមីហាមឃាត់ និងធ្វើកំណត់ហេតុដកហូត មើមខ្ទឹមក្រហម ៥០គីឡូក្រាម និង ស្លឹកខ្ទឹម៤០គីឡូក្រាមផងដែរ៕

មតិយោបល់