ព័ត៌មានជាតិ

អភិបាលរងខេត្តបន្ទាយមានជ័យផ្តល់កង់ ១គ្រឿងដល់កុមារីក្រីក្ររៀនពូកែ

(បន្ទាយមានជ័យ)​៖​ លោក​ លី​ សារី​ សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយក្រុងសិរីសោភ័ណ ​ព្រមទាំងក្រុមការងារ នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦នេះ ​បានអញ្ជើញចុះសួរសុខទុក្ខដល់កុមារីម្នាក់កំព្រាឪពុករស់នៅជាមួយម្តាយដែលមានជីវភាពក្រីក្រ ដេាយជួយជួសជុលផ្ទះមួយខ្នងឲ្យរួចរាល់។​ ថ្លែងប្រាប់ Post News​ លោក​ លី​ សារី​ បានឲ្យដឹងថា​ ​ដោយមើលឃើញពីការលំបាកវេទនារបស់គ្រួសារកុមារី​ ថូ​ ចរិយា​ ដែលមានម្តាយជាស្ត្រីមេម៉ាយ ​រកព្រឹកខ្វះល្ងាច ​ជ្រកក្រោមខ្ទមប្រក់ស្បូវដាច់រហែកនោះ លោក និងក្រុមការងារក៏បានសម្រេច ជួយជួសជុលដោយរុះរើដំបូលស្បូវ ហើយប្រក់មកវិញនូវស័ង្កសី ដើម្បីសំរួលដល់ការរស់នៅបានសមរម្យ។​ មួយវិញទៀត បន្ទាប់ពីមើលឃើញថាកុមារី​ ថូ​ ចរិយា​ មានការខិតខំក្នុងការរៀនសូត្រ​រហូតទទួលបានចំណាត់លេខ១ ជារៀងរាល់ខែពិសេសពិបាកដល់ការធ្វើដំណើរទៅសាលារៀនផងនោះ​ ​នៅថ្ងៃនេះលោកក៏បានផ្តល់កង់១គ្រឿង បន្ថែមទៀត​ដើម្បីសំរួលដល់ការរៀនសូត្រ។​ ជាការថ្លែងអំណរគុណចំពោះក្រុមការងារកុមារី​ ថូ​ ចរិយា​ រៀននៅថ្នាក់ទី៦នៃសាលាបឋមសិក្សាឈូកស្ថិតក្នុងសង្កាត់ម្កាក់ក្រុងសិរីសោភ័ណបាននិយាយទាំងក្តុកក្តួល និងលាយឡំទឹកភ្នែកថា ​ខ្ញុំ​តែងតែដើរទៅរៀនរាល់ថ្ងៃមិនដែលមានអ្វីជិះទេ​ ពីព្រោះតែម្តាយខ្ញុំក្រពេក​ តែពេលនេះ​ខ្ញុំមានកង់ជិះនឹងគេហើយ​ ខ្ញុំអាចទៅរៀនបានទាន់ពេលវេលា​និងអាចជួយការងារម្តាយខ្ញុំបាន។​ ដើម្បីតបស្នងចំពោះក្រុមការងារខ្ញុំសូមសន្យាខិតខំរៀនសូត្រ និងរក្សាចំណាត់ថ្នាក់នេះគ្រប់ខែ និងគ្រប់ថ្នាក់៕12939362_1044085048984878_98423548_n 12966416_1044085095651540_1787577265_n 12968744_1044085008984882_1893074380_n

មតិយោបល់