បន្ទាយមានជ័យៈ នៅវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី១៥ខែមករាឆ្នាំ២០២០ ស្ថិតក្នុងភូមិថ្មគោល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មានករណីអគ្គិភ័យឆេះព្រៃកំពូលភ្នំតាំងពីម្សិលមិញរហូតមកទល់នឹងព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ ភ្លើងនៅតែបន្តឆេះ។
ករណីនេះ លោកស្នងការនគរបាលខេត្តបន្ទាយមានជ័យ បញ្ជាឲ្យមន្រ្តីក្រោមឱវាទយករថយពន្លត់អគ្គិភ័យ ៣គ្រឿង ត្រៀមជួយពន្លត់ក្រែងភ្លើងឆេះរាលដល់ផ្ទះប្រជាជននៅជិតៗនោះ ចំណែកភ្លើងឆេះលើកំពូលភ្នំ រថយន្តមិនអាចឡើងពន្លត់បានទេ ស្របពេលរដូវប្រាំង ស្លឹកឈើជ្រុះ ស្មៅ ដើមឈើកំពុងក្រៀមស្វិត ធ្វើឲ្យភ្លើងនៅតែបន្តឆេះ។
មូលហេតុ៖ ដោយសារមានមនុស្សដុត៕
មតិយោបល់