ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្ត Lexus ស្លាកលេខភ្នំពេញ 2BF-6613 បុករត់ពីខេត្តព្រៃវែង ត្រូវសមត្ថកិច្ចដេញឃាត់បាន នៅខណ្ឌច្បារអំពៅ

ភ្នំពេញ: នាវេលាយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BF-6613 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ បុករត់តាំងពីខេត្តព្រៃវែង ត្រូវកម្លាំងសមត្ថកិច្ចដេញតាមចាប់បាន ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក Lexus RX330 មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BF-6613 បើកដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ បុកគេនៅឯខេត្តព្រៃវែងបណ្តាលឲ្យមនុស្ស២នាក់រងរបួស ហើយបានបើករត់ ត្រូវកម្លាំង សមត្ថកិច្ចដេញតាមចាប់ឃាត់តៃកុងរថយន្តបាននៅខណ្ឌច្បារអំពៅ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ។

បន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យខាងលើនោះ ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនទៅកាន់ប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ ។ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ក្រុមការងារនៃអង្គភាពសារព័ត៌មានPost News យើងខ្ញុំមិនដឹងច្បាស់ថា សមត្ថកិច្ចមានចំណាត់ ការយ៉ាងណានោះទេ ហើយមនុស្សរងរបួសក៏មិនទា​ន់ធ្ងន់ស្រាលកម្រិតណាដែរ ស្រីឬក៏ប្រុស ។ សូមបញ្ជាក់ថា នេះគ្រាន់តែជាព័ត៌មាន បឋមតែប៉ុណ្ណោះ ៕​

មតិយោបល់