ព័ត៌មានជាតិ

ភាពល្បាញល្បីទឹកដីមហាអង្គរក្រុងសៀមរាបកំពុងបោះជំហ៊ានទៅរកឆាកអន្តរជាតិ ខណៈអ្នកទេសចរណ៍ ចង់ឃើញចង់ដឹង

សៀមរាបៈ ជាទូទៅ គេតែងតែសង្កេតឃើញថា ភ្ញៀវទេសចរណ៍ធ្វើដំណើរទៅកំសាន្តនៅរមណីយដ្ឋានមួយ ខេត្តមួយ និងប្រទេសមួយ ជាលក្ខណៈក្រុមហ៊ុន សាលារៀន និងអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រជាដើម ហើយការដើរលេងនេះទៀតសោត ភាគច្រើនធ្វើដំណើររថយន្តជាក្រុម ឬតាមយន្តហោះ ប៉ុន្តែចម្លែកភ្ញៀវទេសចរណ៍មួយគ្រួសារនៅប្រទេសបារាំងបែរជាធ្វើឲ្យពលរដ្ឋខ្មែរមានការភ្ញាក់ផ្អើរ ភ្ញាក់ផ្អើរក៏ព្រោះតែពួកគេមានសមាជិក៤នាក់ បានបើករថយន្តពីប្រទេសបារាំងមកដល់ទឹកដីមហានគរ ក្រុងសៀមរាប ខេត្តសៀមរាប ប្រទេសកម្ពុជា ដោយចំណាយពេលជាង ១ឆ្នាំ និយាយឲ្យចំ គឺធ្វើដំណើរមកដល់ក្រុងសៀមរាប ថ្ងៃអង្គារទី១៧ ឧសភា២០១៦។

ទឹកដីមហានគរខេត្តសៀមរាប ត្រូវបានគេឲ្យឈ្មោះថា ជាទីក្រុងមួយពោរពេញទៅដោយសម្រស់ធម្មជាតិ មានភាពទាក់ទាញនិងប្រាសាទតូចធំជាច្រើន ដែលប្រទេសលើពិភពលោកមិនអាចធ្វើបាន ហើយខេត្តតំបន់ទេសចរណ៍មួយនេះ ក៏បាននិងកំពុងទាក់ទាញសម្រស់ភ្ញៀវទេសចរណ៍កាន់តែច្រើនឡើងៗផងដែរ មិនតែប៉ុណ្ណោះ ភ្ញៀវទេសចរណ៍នៅតាមបណ្តាប្រទេសផ្សេងៗក៏ចាត់ទុកថា ក្រុងអង្គរ ជាក្រុងសុវណ្ណភូមិ ល្អត្រចះត្រចង់ និងជាដែនកំណើតរបស់ខ្លួន ដែលម្នាក់ៗស្រឡាញ់មិនអាចបំភ្លេចបាន៕

photo_2016-05-18_13-15-30 photo_2016-05-18_13-15-36seam seam1 seam2 seam4 seam5

មតិយោបល់