ព័ត៌មានជាតិ

បត់ម៉ូតូមិនប្រយ័ត្ន ត្រូវរថយន្តបុកពេញទំហឹង ស្លាប់ភ្លាមៗនៅនឹងកន្លែង

បាត់ដំបង: ភ្នាក់ងារ Post News បានរាយការណ៍មកថា មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ និងរថយន្ដ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៥០នាទី ល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចក្រុមទី៨ ភូមិដង្កោក្រមាង ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ុក ម៉ាប់ ភេទប្រុស អាយុ៥២ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ គេឃើញម៉ូតូសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ បាត់ដំបង1D-8015 ជិះពីកើតទៅលិចក្នុងទិសដៅស្របទិសគ្នា លុះមកដល់កន្លែងកើតហេតុ បានបត់ឆ្វេងប្តូរទិសបុកប៉ះនិងរថយន្ដម៉ាក់សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ កណ្តាល2A- 4504 ពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ ចំណែកអ្នកបើកបររត់គេចខ្លួនបាត់។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងនាំយករថយន្តនិងម៉ូតូរក្សារទុកនៅអធិការដ្ឋាន ស្រុកបវេល។ ចំណែកសាកសពប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់