កណ្ដាលៈ កាលពីវេលាម៉ោង ១១ និង៣០នាទីយប់ ខែឧសភា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតទ្បើងដោយរថយន្តពីរគ្រឿងប៉ះគ្នា បណ្ដាលឲ្យស្លាប់បុរសម្នាក់ នៅត្រង់ចំណុចខាងមុខផ្ទះលក់ឈើយីហោ ស្រី មុំ លើផ្លូវលេខ២០៦ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ហេតុការណ៍នេះ បង្កឡើងដោយរថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A.2883 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) បើកបរក្នុងទិសដៅពីត្បូងទៅជើង (ចតឈប់នៅអែបចិញ្ចើមផ្លូវ) ស្របពេលនោះក៏មានរថយន្តមួយគ្រឿងម៉ាក FORD RANGER ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ2AH.8455 បើកបរក្នុងទិសដៅត្បូងទៅជើងបុកពីក្រោយរថយន្ត HYUNDAIនោះតែម្តង។
អ្នកបើកបររថយន្ត FORD RANGER ឈ្មោះ ទៀវ ស៊ីណាត ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិដើមគរ សង្កាត់ដើមមៀន
ក្រុងតាខ្មៅ មានមុខរបរ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឋានន្តរសក្ដិឧត្តមសេនីយ៍ត្រី បានស្លាប់នៅពេលដឹកបញ្ជូន ដល់មន្ទីរពេទ្យកាល់ម៉ែត្រ។
ក្រោយកើតហេតុ សមត្ថកិច្ចបានដកយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋានបណ្តោះអាសន្ន ដើម្បីចាត់ការតាមនិតិវិធី។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានបណ្តាលឲ្យស្លាប់បុរសម្នាក់ និងខូចខាតរថយន្តស្រាល និងធ្ងន់ចំនួន០២គ្រឿង ហើយមូលហេតុ គឺកើតទ្បើងដោយសារអ្នកបើកបររថយន្ត HYUNDAI ចតឈប់ដាក់កូនឈើដោយ មិនបានដាក់ស្លាកសញ្ញា និងដាក់ភ្លើងបំភ្លឺអ្វីឡើយ។ រីឯអ្នកបើកបររថយន្ត FORD RANGER បើកបរក្នុងល្បឿនលឿន៕












មតិយោបល់