ព័ត៌មានជាតិ

បុគ្គលិកក្រុមហ៊ុនGlobal តាក់ស៊ីម៉ែត្រម្នាក់ ត្រូវបុរសជនជាតិចិន ចោទប្រកាន់លួចលុយ៦ពាន់ដុល្លារ

ភ្នំពេញ: បុរសជនជាតិម្នាក់ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលស្ទឹងមានជយ័ កាលពីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ ដោយចោទប្រកាន់តៃកុងតាក់ស៊ីម៉ែត្ររបស់ក្រុមហ៊ុនGlobol ដែលបុរសជនជាតិរូបនោះបានជួលជិះ ហើយបានជ្រុះបាត់លុយ៦ពាន់ដុល្លារអាមេរិក ក្នុងរថយន្តហើយចោទប្រកាន់ថា អ្នកបើកបររថយន្តតាក់ស៊ីម៉ែត្រខាងលើជាអ្នកលួចដោយជនជាតិចិនខាងលើនេះ បានចូលទៅឆែកឆេរផ្ទះបុរសអ្នករត់តាក់ស៊ីម៉ែត្រដោយគ្មានការចូលរួមពីសមត្ថកិច្ច។

បុរសដែលត្រូវជនជាតិចិនចោទប្រកាន់ថាបានលួចលុយ៦ពាន់ដុល្លារនេះមានឈ្មោះ រិទ្ធ ចម្រើន អាយុ៣០ឆ្នាំ មុខរបរ ជាអ្នកបើកបររថយន្តតាក់ស៊ីក្រុមហ៊ុនGlobol ស្នាក់នៅផ្លូវB២ ក្រុម៥ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជនីភ្នំពេញ។

ដោយឡែកករណីនេះបុរសអ្នករត់តាក់ស៊ីខាងលើ បានប្តឹងបកលើបុរសជនជាតិចិនវិញ ដោយចោទថាបានទៅអុកឡុកលំនៅឋានគាត់និងចោទពីបទបរិហាកេរ្តិ៍គាត់ ចាំមើលតើសមត្ថកិច្ចមានវិធានការយ៉ាងណាលើបញ្ហានេះ៕

//youtu.be/zuHuRatZaqc

មតិយោបល់