ព័ត៌មានជាតិ

ដល់ម្លឹង! នារីម្នាក់រួមគំនិតជាមួយសង្សារកុហកឪពុកម្តាយយកម៉ូតូទៅលក់ ចុងក្រោយចាប់ខ្លួនទាំង២នាក់

កំពង់ស្ពឺ: លោកអធិការស្រុកឱរ៉ាល់ បានប្រាប់Post Newsថា មានករណីឆបោកម៉ូតូមួយបានកើតឡើង ដោយនារីម្នាក់ បានកុហក និងឆបោកឪពុកម្តាយថាទៅបើកលុយ តែបែរជាយកម៉ូតូទៅជួបសង្សារ រួចយកទៅលក់បានលុយត្រឹមតែ៣០០ដុល្លារ ចុងក្រោយត្រូវឃាត់ខ្លួនទាំង២នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិស្រែវៀន ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យដែលឃាត់ខ្លួនខាងលើនេះ មានឈ្មោះ ស៊ីម ឡិញ ភេទស្រី អាយុ២៣ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពឆបោកម៉ូតូរបស់ឪពុកម្ដាយ បង្កើតរបស់ខ្លួន ឈ្មោះ យឹម ស៊ីម ភេទប្រុស អាយុ៧០ឆ្នាំ និងប្រពន្ធឈ្មោះស៊ីម ម៉ៃ អាយុ៦០ឆ្នាំ ស្នាក់នៅភូមិឃុំខាងលើ ដោយបានយកម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ អត់ស្លាកលេខ ជិះចេញពីផ្ទះ ដោយកុហកឪពុកម្ដាយថាទៅបើកលុយ រួចក៏ជិះម៉ូតូខាងលើ យកទៅលក់នៅឃ្លាំងកំពង់ស្ពឺ ដោយមានសង្សារឈ្មោះ ចាន់ ស៊ីម ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិដុំរទេះ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាអ្នកជូនទៅលក់ បានតម្លៃ៣០០ដុល្លារសហរដ្ឋអាមេរិក។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់