ព័ត៌មានជាតិ

ស្ត្រីម្នាក់មកធ្វើបុណ្យឆ្លងកុដិនៅវត្ត ត្រូវបានចោរលួចកាច់សោ កម៉ូតូ

បន្ទាយមានជ័យៈ លោកអធិការរងក្រុងប៉ោយប៉ែតទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់Post News ថា ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយធ្វើសកម្មភាពលួចកាច់សោកម៉ូតូ។

ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង១០នាទី ព្រឹក ថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០១៧ នៅបរិវេណក្នុងវត្តស្ទឹងបត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកអធិការរងបន្តថា មុនពេលកើតហេតុ គេឃើញជនសង្ស័យបានសកម្មភាពកាច់សោកម៉ូតូ រួចហើយជនសង្យ័យបានអូសម៉ូតូចេញពីក្នុងវត្គ ពេលនោះកម្លាំងសមត្ថកិច្ចបានដឹងតាមការរាយការណ៍របស់ជនរងគ្រោះទាន់ពេលវេលា កម្លាំងយើងក៏បានឃាត់ខ្លួនជនសង្យ័យបាន២នាក់ដែលកំពុងតែអូសម៉ូតូតាមផ្លូវ ម៉ូតូម៉ាកP C X ស៊េរី០១៥ ពាក់ស្លាកលេខ ប.ជ 1P-0639 ជនរងគ្រោះឈ្មោះជីវ គឹម ហ៊ាង ភេទស្រី រស់នៅភូមិក្បាលស្ពាន១ ជាស.ស.យ.ក។ ចំណែកជនសង្ស័យមានទី១ឈ្មោះ សៅ មករា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិ ជោ ឃុំក្រញូង ស្រុកំចាយមា ខេត្តព្រៃវែង និងទី២ឈ្មោះ ហ៊ីម វុទ្ធី ភេទប្រុស រស់នៅភូមិព្រៃសង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត។ ក្នុងនោះដកហូតបានសម្ភារៈ ដែកអក្សរតេ សម្រាប់កាច់សោម៉ូតូ,ទូរសព្ទដៃ១គ្រឿងម៉ាកTG ពណ៌ខ្មៅ ម៉ូតូសេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៤ ស្លាកលេខ1kបន្ទាយមានជ័យ ១គ្រឿង និងកូនសោម៉ូតូ១។

ចំពោះម៉ូតូជនរងគ្រោះបានស្នើសុំយកទៅប្រើប្រាស់វិញ៕

មតិយោបល់