កោះកុងៈ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង លោក អន ដាវុធ ត្រូវបានតែងតាំងជាប្រធានមន្ទីរជំនួសលោក លី សារ៉េត ដែលត្រូវចូលនិវត្តន៍។
ពិធីប្រកាសតែងតាំងនេះ បានធ្វើឡើងនៅសាលាខេត្តកោះកុង កាលពីថ្ងៃ៨ ខែឧសភា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក សុខ រចនា រដ្ឋលេខាធិការក្រសួងសាធារណការ ដឹកជញ្ជូន និងលោក ប៊ុន លើត អភិបាលខេត្តកោះកុង រួមទាំងមន្ត្រីក្រោមឱវាទផងដែរ៕
មតិយោបល់