ព័ត៌មានជាតិ

Update៖ ឡានក្រុងរិទ្ធ មុន្នី បុករះម៉ូតូចំនួន៤គ្រឿង រួចទៅបុកផ្ទុបនឹងដើមចាន់គិរីពេញទំហឹង លាន់ដូចរន្ទះ!

បាត់ដំបង: យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News ប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ដោយរថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន រិទ្ធ មុន្នី មួយគ្រឿងបានបើកបុករះម៉ូតូចំនួន៤គ្រឿង រួចបន្តទៅបុកផ្ទុបនឹងដើមចាន់គិរី ពេញទំហឹង លាន់ដូចរន្ទះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង៤០នាទី ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចខាងលិចសាលារៀនបឋមសិក្សាបាឡាត់ ក្នុងក្រុម៣ ភូមិបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងរថយន្តក្រុងរបស់ក្រុមហ៊ុន រិទ្ធ មុន្នី មួយគ្រឿងបើកបរដោយបុរសម្នាក់ ងងុយដេក បានបើកទៅបុកនឹងម៉ូតូចំនួន៤គ្រឿង បណ្តាលឲ្យរបួសស្រាល រួចរថយន្តខាងលើ បន្តទៅបុកជាមួយនឹង
ដើមឈើចាន់គិរីលាន់ដូចរន្ទះ បណ្តាលឲ្យស្រុញក្បាលរថយន្តខ្ទេចទាំងស្រុង ចំណែកអ្នកបើកបររថយន្ត រងរបួសធ្ងន់បាក់ជើង។

ក្នុងនោះដែរ សមត្ថកិច្ច បញ្ជាក់ថា មូលហេតុគឺបណ្តាលមកពីអ្នកបើកបររថយន្តក្រុងខាងលើ ងងុយដេក សំណាងល្អហើយ មិនបណ្ដាលឲ្យប៉ះពាល់ដល់អ្នកធ្វើដំណើរក្នុងនោះរថយន្តនោះឡើយ ៕

មតិយោបល់