រតនគិរីៈ លោកវរសេនីយ៍ទោ សំ វណ្ណៈ ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានប្រាប់Post Newsថា កាលពីវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហកាជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់ បានធ្វើការឃាត់ខ្លួនមុខសញ្ញាម្នាក់ឈ្មោះ ញី ខាំទ្បាវ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិទំពួន នៅចំណុច ភូមិសាមុតក្រោម ឃុំ សេដា ស្រុក លំផាត់ ខេត្តរតនគិរី ។
ការឃាត់ខ្លួនជនសង្ស័យរូបនេះ ព្រោះមានការជាប់ពាក់ព័ន្ធក្នុងករណី រំលោភសេពសន្ថវៈ តាមអំណាចដីកា លេខ១៣/១៦ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ចេញដោយលោក សាន ប៊ុនធឿន ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តរតនគិរី។
បច្ចុប្បន្នមុខសញ្ញាខាងលើ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់