ព័ត៌មានជាតិ

ជនសង្ស័យយក​កាំបិត​កាប់​​ជនរងគ្រោះ​របួស​ដៃ​ម្ខាង ត្រូវតុលាការសម្រេចឃុំខ្លួន

កំពង់ចាមៈ ជនសង្ស័យម្នាក់ ត្រូវបានលោក សោ សុតា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាមចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ៥១១ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិថ្មី(ខ) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។

សូមរំឭកថា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងអធិការដ្ឋានស្រុកកងមាសបានចុះទៅបង្រ្កាបករណីហិង្សាដោយចេតនា ហើយឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊ន់ បូរ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ មុខរបរជាងប៉ោត រស់នៅភូមិថ្មី (ក) ឃុំរកាគយ ស្រុកកងមាស ខណៈជនសង្ស័យបានយកកាំបិតកាប់ទៅលើជនរងគ្រោះម្នាក់ បណ្តាលឲ្យរងរបួសដៃម្ខាងយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦នេះ ជនជាប់ចោទ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ តាមបញ្ញត្តិច្បាប់ មាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ៕

photo_2016-09-10_16-58-11photo_2016-09-10_16-58-13photo_2016-09-10_16-58-14photo_2016-09-10_16-58-16

មតិយោបល់