ព្រៃវែងៈ លោកអធិការស្រុកកំពង់ត្របែក បានប្រាប់ Post News ថា មានករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ទាំងស្រុង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ផ្ទះដែលឆេះជាម្ចាស់ឈ្មោះ ជា សាណុល ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិគ្រើល ឃុំអន្សោង ផ្ទះ១ខ្នង សង់អំពីឈើ ប្រកស៊ីប្រូ រៀបបន្ទប់ថ្ម ក្រោមទំហំ៧គុណ៩ ឆេះអស់ទាំងស្រុង ។
លោកអធិការស្រុកបានបញ្ជាក់ពីមូលហេតុ ដែលបណ្ដាលមកពីផ្ទុះអាគុយផ្ទាំងសូឡាហើយម្ចាស់មិននៅផ្ទះចាក់សោ។ ក្នុងនោះឆេះអស់សម្ភារៈទាំងស្រុងរួមមាន៖ បណ្ណ័គ្រួសារក៤សន្លឹកនឹងក២សន្លឹក, សំបុត្រកំណើត១២ច្បាប់, អត្តសញ្ញាណបណ្ណ័ ចំនួន១០សន្លឹក, កាតគ្រីម៉ូតូ១សន្លឹក, ប្លង់ដីចំនួន៣ច្បាប់, មាស១ដំឡឹង និងប្រាក់ដុល្លា១ពាន់ដុល្លារ។
ក្នុងហេតុការណ៍នេះសមត្ថកិច្ចបានជួយអន្តរាគមន៏ ពន្លត់ដោយប្រើរថយន្តពន្លត់អគ្គីភ័យ១គ្រឿង ប្រើទឹកអស់៤ឡាន មិនរាលដាលដល់ផ្ទះអ្នកដទៃឡើយ៕
មតិយោបល់