ព័ត៌មានជាតិ

អ៊ំស្រីម្នាក់ខូចចិត្តមានជំងឺប្រចាំកាយ ចងកសម្លាប់ខ្លួន!

តាកែវ: យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តតាកែវបានឲ្យដឹងថា មានការប្រទះឃើញសាកសពស្ត្រីម្នាក់ បានចងកសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចភូមិប្រសូត្រថ្មី ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។

ស្ត្រីរងគ្រោះឈ្មោះ ថោង សារ៉ាត់ ភេទស្រី អាយុ៤៧ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ បានយកខ្សែគោចងកសម្លាប់ខ្លួន នៅលើឃ្នៀប ទទឹងផ្ទះរបស់ខ្លួន កម្ពស់ ២ម៉ែត្រ។

ចំណែកមូលហេតុ គឺដោយមានជំងឺប្រចាំកាយ។

ក្នុងនោះដែរ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក បានសហការជាមួយ អាជ្ញាធរភូមិ-ឃុំ បានចុះត្រួតពិនិត្យសាកសពសង្កេត ឃើញថាសាកសពពិតជាចងកសម្លាប់ខ្លួន ពិតប្រាកដមែន ហើយបច្ចុប្បន្នសាកសពជនរងគ្រោះ បានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់