ទ្រីប៉ូលី ៖ រដ្ឋាភិបាលដែលឡើងកាន់អំណាចដោយខ្លួនឯង នៅទីក្រុងទ្រីប៉ូលីប្រទេសលីប៊ីបានប្រកាសព្រមលាលែង
ចេញពីតំណែងហើយ ដោយផ្ទេរអំណាចទាំងអស់ទៅឲ្យរដ្ឋាភិបាល និរទេស ដែលគាំទ្រដោយអង្គការសហប្រជាជាតិវិញ។
នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ នៅព្រឹកថ្ងៃពុធ ទី០៦ ខែមេសា ឆ្នាំ២០១៦។
សេចក្តីថ្លែងការណ៍កាលពីល្ងាចថ្ងៃអង្គារ មានសេចក្តីដូច្នេះថា «យើងសូមជូនដំណឹងទៅគ្រប់គ្នា បានជ្រាបថា
យើងបានលាលែងចេញពីការងារ ប្រធានាធិបតី, ឧបនាយករដ្ឋន្ត្រី, រដ្ឋមន្ត្រី និង រដ្ឋាភិបាលថ្នាក់ជាតិទាំងអស់រួចរាល់ហើយ»។
ការសម្រេចបែបនេះ បានកើតឡើងជិតមួយសប្តាហ៍ បន្ទាប់ពីរដ្ឋាភិបាលលីប៊ីនិរទេសនៅទុយនីស៊ី ដែលគាំទ្រដោយយូអិន
បានត្រឡប់ចូលមកស្រុកកំណើតវិញ ក្រោមការសម្របសម្រួលរបស់អន្តរជាតិ។
គួរបញ្ជាក់ថា រដ្ឋាភិបាលលីប៊ីថ្មី និង បានទទួលស្គាល់ដោយអន្តរជាតិនេះដឹកនាំដោយលោក Fayez Serraj។
កិច្ចព្រមព្រៀងសន្តិសភាព បានធ្វើឡើងរវាងភាគីពាក់ព័ន្ធទាំងអស់ក្នុងប្រទេសលីប៊ី ដើម្បីបញ្ចប់ការ
បែកបាក់គ្នាដែលបានកើតមានឡើង ចាប់តាំងពីរបប ម៉ូអាម៉ា ហ្គាដាហ្វី ដួលរលំកាលពីឆ្នាំ ២០១១៕
ព័ត៌មានអន្តរជាតិ
មតិយោបល់