ព្រៃវែង: ឃាតកម្មសម្លាប់បុរសចំណាស់ម្នាក់ ដោយជនមិនស្គាល់អត្តសញ្ញាណវាយ និងទ្រនុងបណ្តាលឲ្យស្លាប់បាត់បង់ជីវិត ទាំងកណ្តាលយប់ថ្ងៃទី១៨ ខែឧសភា ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ នៅលើខ្នងប្រឡាយខាងលិចភូម ស្ថិតក្នុងភូមិក្រាំងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ជនរងគ្រោះដែលស្លាប់ ឈ្មោះ ទុយ ញ៉ោម ភេទប្រុសអាយុ៦៣ ឆ្នាំរស់នៅ ភូមិឃុំខាងលើ ត្រូវបានជនល្មើសយកទ្រនុង (កូនឈើ) វាយទៅលើជនរងគ្រោះចំលើខ្ទង់ច្រមុះ បាក់ចំគល់ចង្ការ ខាងស្តាំ។
របាយការណ៍របស់សមត្ថកិច្ច ស្នងការខេត្តព្រៃវែង បានឲ្យដឹងថា ក្រោយពីមានការរាយការសមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុធ្វើកោសល្យវិច័្ឆយ ឃើញថាជនរងគ្រោះស្លាប់ ដោយសារជនល្មើស ដែលមិនស្គាល់អត្តសញ្ញាណ បានយកទ្រនុង វាយបណ្តាលឲ្យស្លាប់។
ក្រោយពេលពិនិត្យសពត្រូវបាន ប្រគល់ឲក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្ន សមត្ថកិច្ចបាននិងកំពុងធ្វើ ការស្រាវជ្រាវតាមរកជនបង្ក យកមកផ្តន្ទាទោសតាមច្បាប់៕
មតិយោបល់