ព័ត៌មានជាតិ

ដាច់ទៀតហើយ! បន្ទាយមានជ័យនិងបាត់ដំបងស្អែកដាច់ភ្លើងជាង១០ម៉ោង

បន្ទាយមានជ័យ: យោងតាមសេចក្តីជូនដំណឹង របស់អគ្គិសនីបន្ទាយមានជ័យបានឲ្យដឹងថា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ចាប់ពីម៉ោង៧និង៣០នាទីព្រឹក រហូតដល់ម៉ោង ៥ល្ងាចថ្ងៃដដែល អគ្គិសនីបន្ទាយមានជ័យ នឹងធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅចំណុចឃុំបត់ត្រង់ ឃុំរហាត់ទឹក ឃុំចំណោម ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។

ក្នុងនោះដែរ អគ្គិសនីបន្ទាយមានជ័យបានបញ្ជាក់បន្ថែមថា ការផ្អាកការផ្គត់ផ្គង់ចរន្តនាពេលនេះ គឺដើម្បីឲ្យក្រុមការងារបច្ចេកទេស ធ្វើការជួសជុលបន្ទាន់ រឹតបន្តឹងខ្សែបណ្តាញ MV នៅឃុំបត់ត្រង់ និងឃុំចំណោម និងផ្លាស់ប្តូរឧបករណ៍ការពាររន្ទះនៅPMT313, PMT319, PMT321។

ក្នុងនោះ អគ្គិសនីបន្ទាយមានជ័យបានបញ្ជាក់បន្ថែមទៀតថា ក្នុងរយ:ពេលធ្វើការជួសជុលរួចរាល់មុនកាលកំណត់ អគ្គិសនីបន្ទាយមានជ័យ និងដាក់ឲ្យដំណើរការអគ្គិសនីវិញតាមពេលវេលាជាក់ស្តែង៕

មតិយោបល់