ក្រុមបីសាចក្រហម Manchester United កំពុងផ្តោតអារម្មណ៍ទៅលើខ្សែប្រយុទ្ធសញ្ជាតិអុីតាលី វ័យ ២៣ឆ្នាំរបស់ក្រុម Torino គឺកីឡាករ Andrea Belotti។
ក្លិបបាល់ទាត់អង់គ្លេសមួយនេះ ហាក់នៅស្ទាក់ស្ទើក្នុងការនាំយក Belotti មកកាន់ Old Traffone បន្ទាប់ពីតម្លៃខ្លួនរបស់គេដល់ទៅ ៨៤.៥ លានផោន។ ការចំណាយទឹកប្រាក់ដ៍សម្បើមនេះ មកពី Belotti នៅជាប់កុងត្រាជាមួយ Torino រហូតដល់ឆ្នាំ ២០២១ ដូច្នេះហើយ Man Utd ត្រូវចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់ដើម្បីផ្តាច់កុងត្រា ប្រសិនបើចង់បានកីឡាករវ័យ ២៣ ឆ្នាំរូបនេះ។
គួរបញ្ជាក់ផងដែរថា នៅរដូវកាលនេះ Andrea Belotti កំពុងតែបង្ហាញនូវសមត្ថភាពយ៉ាងអស្ចារ្យ ដោយរកបាន ២៥ គ្រាប់នៅរដូវកាលនេះឲ្យ Torino។ អ្វីដែលសំខាន់នោះ ក្រុមតោខៀវ Chelsea ក៍កំពុងតែចាប់អារម្មណ៍ចង់បាន រូបគេដែរ បើតាម ESPN បានឲ្យដឹងថាកីឡាករសញ្ខាតិអ៊ីតាលីនេះ មានបំណងចង់មកលេងនៅអង់គ្លេសដែរ តែហាក់មិនជឿជាក់ថា ក្លិបណាហ៊ានចំណាយប្រាក់ច្រើនបែបនេះទេ នាំឲ្យរូបគេត្រូវពិភាក្សាឡើងវិញជាមួយ Torino។
មតិយោបល់