ព័ត៌មានជាតិ

ត្រៀមៗ បងប្អូននៅខណ្ឌច្បារអំពៅ តិចអត់ដឹងទឹកដាច់?

ភ្នំពេញៈ យោងតាមផេក រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ បានឲ្យដឹងថា ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ន ទីតាំងលើផ្លូវជាតិលេខ១ នៅសង្កាត់វាលស្បូវ ព្រែកឯង និងក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

មូលហេតុ៖ ធ្លាយបំពង់មេនាំទឹកស្អាត ។ ផ្ទៃសេវាផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន នៅផ្លូវជាតិលេខ១ ដល់ព្រំប្រទល់ សង្កាត់វាលស្បូវ ព្រែកឯង និងក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
រយៈពេល៖ នៅថ្ងៃសុក្រទី១៤ ខែសីហា ឆ្នាំ២០២០ ចាប់ពីម៉ោង ១៤និង០០នាទីរសៀល រហូតដល់បញ្ចប់ការងារ៕

មតិយោបល់