ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាក បុកម៉ូតូសង់បណ្តាលឲ្យមនុស្ស២នាក់ស្លាប់និងរបួស

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តមិនចាំម៉ាកមួយគ្រឿង បានបើកទៅបុកម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ពេញទំហឹង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលេខ៨ ចន្លោះគីឡូម៉ែត្រលេខ៣៨-៣៩ ភូមិវិហារសួគិ៍ត្បូងជើង ឃុំវិហារសួគិ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CV-6564 បើកបរដោយឈ្មោះ ចម្រើន ផានី ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តណ្តាល បើកបរក្នុងទិសដៅពីត្បូងទៅជើង រួមដំណើរជាមួយបុរសម្នាក់ទៀត ឈ្មោះ និន វណ្ណ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិ ឃុំជាមួយគ្នា លុះមកដល់ចំណុចកើតហេតុខាងលើ ត្រូវបានរថយន្តមិនស្គាល់ម៉ាក បើកក្នុងទិសដៅពីជើងទៅត្បូងបុកពេញទំហឹង បណ្តាលឲ្យម្នាក់ស្លាប់ និងម្នាក់របួស ។

ក្រោយហេតុ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់លើជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯជនរងគ្រោះមានរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកទៅមន្ទីរពេទ្យភ្នំពេញ ។ចំណែកម៉ូតូត្រូវសមត្ថកិច្ច យកមករក្សាទុកនៅប៉ុស្តិ៍វិហារសួគិ៍តែម្តង ៕

មតិយោបល់