ព័ត៌មានជាតិ

កាមរីឆ្លាមបើកលឿនបុកគោយន្តពីក្រោយ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

កំពង់ស្ពឺ: លោក តាប់ លន ស្នងការរងផែនសណ្តាប់ធ្នាប់ចរាចរណ៍ បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តកាមរីឆ្លាមបុកគោយន្តពីក្រោយ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣និង៤៩នាទី រសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ នៅលើផ្លូវលេខ៤៤ គីឡូម៉ែត្រលេខ១២-១៣ ត្រង់ចំណុចភូមិអូរគគីរ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

មុនពេលកើតហេតុ គេឃើញមានរថយន្ត១គ្រឿងម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2F-1077 អ្នកបើកបរមិនស្គាល់ឈ្មោះ (រត់គេចខ្លួនបាត់) បើកបរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានបុកគោយន្តពីក្រោយ ម៉ាកគូបូតា ពណ៌ក្រហម មានសណ្តោងរម៉ក អ្នកបើកបរឈ្មោះ ស៊ុ ថា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅ ភូមិតាសាល ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរស្របទិសគ្នា បណ្តាលឲ្យអ្នកបើកគោយន្តរងរបួសធ្ងន់ បានបញ្ជូនទៅពេទ្យសម្ភពសុខណាកំពង់ស្ពឺ ។

ចំពោះវត្ថុតាងទាំង២គ្រឿងយកមករក្សាទុកនៅអធិកា រដ្ឋាននគរបាលស្រុកសំរោងទង រង់ចាំការដោះស្រាយគ្នាពេលក្រោយ៕

មតិយោបល់