ព័ត៌មានកីឡា

២ សប្តាហ៍ទៀត ទើប Griezmann ឆ្លើយតប

ខ្សែប្រយុទ្ធរបស់ក្រុម Atletico Madrid វ័យ២៦ឆ្នាំ Antonie Griezmann បានធ្វើបទសំភាសន៍ជាមួយនឹង French TV show Quotidien ថា ២ សប្តាហ៍ទៀតទើបអនាគត់របស់គេដឹងលទ្ធផល។

នេះគឺជាលើកទី ១ ហើយដែលខ្សែប្រយុទ្ធឆ្នើម Antonie Griezmann បាននិយាយពាក់ព័ន្ធជាមួយនឹងអនាគត់របស់គេ ក្នុងការចោទសួរ អំពីការផ្លាស់ប្តូរទៅកាន់ក្លិបថ្មី ជាពិសេសក្លិបបីសាចក្រហម Manchester United នោះ Griezmann បានឆ្លើយថា វាអាចទៅរួចតែត្រូវរង់ចាំរយ:ពេល ២ សប្តាហ៍ខាងមុខទៀតសិន។

ជាការពិតណាស់ នេះក៍ជាការរង់ចាំមើល របស់ Griezmann មកលើ Manchester United ដែលត្រូវប្រកួតផ្តាច់ព្រ័ត្រ Europa League ជាមួយក្រុម Ajax Amsterdam ដែលជាយុទ្ធនាការណ៍កក់កៅអី Champion League ផងដែរ។

ប្រសិនបើ Manchester United ឈ្នះ​ Europa League លទ្ធផលវិជ្ជមានប្រហែលជាទទួលបានពី Griezmann។ តម្លៃខ្លួន ១០០លានអឺរ៉ូ ( ៨៦លានផោន ) ប្រហែលជាអាចនាំយក Griezmann ពី Atletico Madrid បាន។

មតិយោបល់